Lloris ​ប្រាប់​ឱ្យ​អ្នក​គាំទ្រ Spurs ​លើក​ទឹក​ចិត្ត ​ពេល​ជួប Man City ​ឱ្យ​ពេញ​កីឡដ្ឋាន​

Hugo Lloris ​សុំ​ឱ្យ​អ្នក​គាំទ្រ​របស់​ក្រុម​ Spurs ​ទាំង​អស់​មក​ចូល​រួម​មើល​ការ​ប្រកួត​ឱ្យ​ពេញ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន ពេល​ប៉ះ​ជាមួយ​ក្រុម Manchester City ។ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នឹង​ចូល​មក​ដល់​នា​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​នេះ​ហើយ ​ដោយ​ក្រុម Spurs ​​ប៉ះ​ក្រុម Manchester City ។ ជាមួយ​គ្នា​នេះ​ដែរ ​ការ​ប្រកួត​ជើង​ទី​១​នឹង​លេង​នៅ​ទឹក​ដី Spurs ​កីឡដ្ឋាន​ថ្មី​ដែល​ទើប​កសាង​ឡើង  និង​ទើប​លេង​បាន​១​ប្រកួត​ប៉ុណ្ណោះ។ ការ​លេង​នៅ​ទីលាន​ថ្មី​នេះ​ដែរ ​ត្រូវ​បាន​អ្នក​ចាំទី Lloris ​គិត​ថា​ជា​កម្លាំង​ចិត្ត​ខ្លាំង​សម្រាប់​ក្រុម​ខ្លួន។

Lloris ​បាន​និយាយ​ដូច្នេះ​ថា​៖ “កីឡដ្ឋាន​ថ្មី​នេះ ខ្ញុំ​គិត​ថា​នឹង​អាច​ជួយ​យើង​បាន​ច្រើន។ យើង​ត្រូវ​ការ​អ្នក​គាំទ្រ​ឱ្យ​ច្រើន​ៗ​គ្រប់​ប្រកួត ​ដូច​ការ​ប្រកួត​ធំ​ៗ​ជាមួយ Man City ​ជា​ដើម។ យើង​រីករាយ​ដែល​ឈាន​មក​ដល់​វគ្គ​នេះ ​ហើយ​យើង​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​លេង​ផង​ដែរ។ យើង​កំពុង​កសាង​អនាគត​ដ៏​ល្អ ​ហើយ​វា​ក៏​ត្រូវ​ការ​ពេល​វេលា ​និង​អ្នក​គាំទ្រ​ជួយ​ពី​ក្រោយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT