លោក Solskjaer អ្នកចាត់ការក្រុម Manchester United បានទៅទស្សនាការប្រកួតរវាងក្រុម Barcelona និង Atletico Madrid ផ្ទាល់តែម្ដងកាលពីយប់មិញនេះ។លោក Solskjaer ធ្លាប់ប្រើក្បួនទៅមើលការប្រកួតដៃគូមុននេះ ម្ដងមកហើយកាលពីប៉ះក្រុម PSG កន្លងទៅ ហើយក៏ទទួលបានផលល្អដែរ ដោយអាចទម្លាក់ក្រុមនេះបាននៅវគ្គ១៦ក្រុម។ ហើយការប៉ះ Barcelona នៅវគ្គ៨ក្រុមនេះ ក៏គេឃើញថាលោក Solskjaer ទៅលួចមើលដៃគូនេះទៀតដែរ។ ការទៅមើលក្រុម Barcelona នេះ គឺលោក Solskjaer នាំក្រុមជំនួយការគ្រូបង្វឹកទៅទាំងអស់តែម្ដង ដើម្បីមើលឃើញវិភាគរកចំណុចខ្សោយរបស់ក្រុមនេះ។
ក្រុមបិសាចក្រហម Man Utd នឹងត្រូវប៉ះក្រុម FC Barcelona នៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដី Old Trafford សម្រាប់ជើងទី១។ ជើងទី២ គឺនឹងលេង១សប្ដាហ៍បន្ទាប់ទៀត នៅទឹកដី Camp Nou ម្ដង៕
ប្រភព៖ DailyMail