ក្រុម FC Barcelona បានយកឈ្នះលើក្រុម Atletico Madrid ក្នុងលទ្ធផល ២-០ ដាច់ពិន្ទុផឹងឈរកំពូលតារាងលីគអេស្ប៉ាញ។ខ្សែប្រយុទ្ធ Diego Costa ទទួលបានកាតក្រហមភ្លាមៗ នៅតង់ទី១ ដោយសារតែរូបគេប្រើពាក្យសម្ដីមិនសមរម្យដាក់អាជ្ញាកណ្ដាលក្នុងការប្រកួត។ ដោយលេងគ្នាត្រឹម១០នាក់ ក្រុម AT Madrid អាចទប់បានរហូតដល់ជិតចប់ការប្រកួត ទើបមានគ្រាប់បាល់កើតឡើង។ ១គ្រាប់ដំបូងចេញពី Suarez នាទី៨៥ និង១គ្រាប់ទៀតចេញពី Lionel Messi នៅនាទី៨៦។ ២គ្រាប់នេះល្មមសម្រាប់ក្រុមអ្នកមានបុណ្យដើម្បីបាន៣ពិន្ទុបន្ថែម។
ដោយដាច់១១ពិន្ទុឈរលើកំពូលតារាង ហើយការប្រកួតនៅសល់ត្រឹម៧ប្រកួតទៀតនោះ ក្រុម FC Barcelona អាចធានាបានហើយថាពួកគេនឹងលើកពានរង្វាន់ La Liga នារដូវកាលនេះ៕
ប្រភព៖ DailyMail