(VDO) បាញ់​ឥត​ឈប់! ប្រុស​ក្មេង Kean ចាប់​ដៃ Dybala ជួយ Juve យក ៣ ពិន្ទុ​ពី AC Milan

ត្បិត​គ្មាន​វត្តមាន​របស់ Cristiano Ronaldo ក៏​ក្រុម​សេះ​បង្កង់​ Juventus នៅ​តែ​អាច​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង AC Milan នៅ​លទ្ធផល ២-១ កាល​ពី​យប់មិញ។ ៣ ពិន្ទុ​ដ៏​សំខាន់​នេះ នឹង​រង់ចាំ​អុត​មើល​ប្រសិន​ណា​ Napoli ត្រូវ​ចាញ់ Genoa នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នោះ​ Old Lady នឹង​សម្រេច​អាច​លើក​ពាន​មុន​បិទ​រដូវ​កាល​បាន​យ៉ាង​ផុយ។

ការ​ប្រកួត​បាន​វាយសម្រុក​ទៅ​មក​យ៉ាង​តានតឹង​បំផុត ដោយ​ភាគរយ​គ្រប់គ្រង​បាល់​ខាង​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ល្អ​ជាង​ដល់​ទៅ ៥២ ភាគរយ ស៊ុត​ចំ​គោលដៅ​បាន ៧ លើក​ច្រើន​ជាង​ម្ចាស់​ដី Allianz ធ្វើ​បាន​ត្រឹម ៤ លើក និង ៤៨ ភាគរយ។

គ្រាប់​បាល់​ដំបូង​កើត​ឡើង​ដោយ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Krzysztof Piatek រក​បាន​នៅ​នាទី ៣៩ រហូត​ដល់​តង់​ទី ២ ទើប Juventus មាន​ឱកាស​ស៊ុត​បាល់​ចំណេញ ១១ ម៉ែត្រ​ដោយ Paulo Dybala និង​បញ្ចប់​បាល់​ជ័យជម្នះ​ដោយ​ថ្វី​ជើង​ប្រុស​ក្មេង Moise Kean នៅ​នាទី ៨៤។

ទស្សនា​វីដេអូ​ខាង​ក្រោម៖​​

https://www.youtube.com/watch?v=CvSjsUxqRk8

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT