ក្រុមមេឃខៀវ Man City បានយកឈ្នះទៅលើក្រុម Brighton ក្នុងលទ្ធផល ១-០ នៅឯទឹកដីកណ្តាល Wembley កាលពីយប់ថ្ងៃសោរ៍កន្លងទៅនេះ។
គ្រាប់បាល់នាំជ័យជម្នះកើតចេញពីការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Gabriel Jesus នៅនាទីទី ៤ ត្បិតអី City នៅតែបន្តវាយសម្រុកឥតឈប់ ប៉ុន្តែគ្មានសំណាងកើនគ្រាប់ច្រើនជាងនេះឡើយ។ ការស៊ុត ១៣ លើករបស់ក្រុមលោក Pep ត្រូវគោលដៅ ៤ លើក គ្រប់គ្រងបាល់បាន ៧១ ភាគរយ ធៀបនឹង Birgton ធ្វើបានត្រឹម ៥ លើកចំគោលដៅ ២ លើកគ្រប់គ្រងបាល់ ២៩ ភាគរយ។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=jG9fVcpqxgU
បញ្ជាក់ថា City អាចឡើងទៅវគ្គផ្តាច់ព្រ័ត្រជាផ្លូវការដែលត្រូវប្រកួតតតាំងនាថ្ងៃទី ១៨ ឧសភា ដោយរង់ចាំអុតមើលលទ្ធផលរវាង Watford និង Wolves នារាត្រីនេះផងដែរ។