សហព័ន្ធប្រដាល់គុនខ្មែរ ផ្តើមដាស់តឿនមន្ត្រីខ្លួន ក្រោយនាយករដ្ឋមន្ត្រីព្រមានលូកដៃ

សហព័ន្ធគុនខ្មែរ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយកាលពីព្រឹកថ្ងៃទី០៦ ខែមេសានេះ បន្ទាប់ពីមានការលើកឡើងពីបញ្ហាអសកម្មនៃការកាត់ក្តី និងព្រមានលូកដៃចូលពីសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៤ ខែមេសា ក្នុងពិធីពិសារអាហារនៅកោះពេជ្រ។

ការប្រជុំព្រឹកមិញនេះ ដឹកនាំដោយលោក ម៉ិល កាដូ អគ្គលេខាធិការ និងលោក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធ។ ប្រភពពីមន្ត្រីចូលរួមបានទម្លាយថា ថ្នាក់ដឹកនាំបានរំលឹកឡើងវិញ ឲ្យមន្ត្រីទាំងអស់បន្ថែមការប្រុងប្រយ័ត្ន និងបង្កើនភាពម៉ត់ចត់ក្នុងការកាត់ក្តី។

មិនតែប៉ុណ្ណោះ ប្រធានសហព័ន្ធថា ប្រសិនបើភាពអវិជ្ជមាននៅបន្តមាន សហព័ន្ធនឹងតាមដាន ដោយអាចនឹងឈានទៅពិន័យតាមបទបញ្ជាសហព័ន្ធ។

គួររំលឹកថា សម្តេចតេជោ បានរំលេចចំពោះការកាត់ក្តីមិនយុត្តិធម៌ចំពោះការផ្តល់ជ័យជម្នះនាពេលកន្លងមក ដោយមានប៉ុស្តិ៍មួយចំនួនហាក់មានទំនោរទៅបរទេសពេក និងប៉ុស្តិ៍មួយចំនួនទៀតលម្អៀងមករកតែកីឡាករក្នុងស្រុក។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT