លោក Neville អតីតកីឡាករ Man Utd គិតថាខ្សែការពារ Van Dijk របស់ក្រុម Liverpool សក្ដិសមបំផុតក្នុងការឈ្នះពានរង្វាន់កីឡាករល្អជាងគេនៅលីគកំពូលអង់គ្លេសនារដូវកាលនេះ។
ពានរង្វាន់ Best Player Of ther Year នៅលីគកំពូលអង់គ្លេស កម្រមានខ្សែការពារឈ្នះខ្លាំងណាស់ ពោលគឺចាប់តាំងពី John Terry ធ្វើបានម្ដងកាលពីឆ្នាំ២០០៥។ ប៉ុន្តែនៅឆ្នាំនេះវិញ Neville ជឿជាក់ថាកីឡាករ Van Dijk របស់ក្រុម Liverpool ពិតជាធ្វើបានល្អ និងសក្ដិសមបំផុតហើយក្នុងការទទួលបានពានរង្វាន់កិត្តិយសមួយនេះ។
Neville បានលើកហេតុផលថា កីឡាករហុល្លង់ខាងលើពិតជាបានជួយក្រុមហង្សក្រហមច្រើន ហើយរូបគេដើរតួជាខ្សែការពារម្នាក់ លេងបានគ្រប់តំបន់ទៅហើយ។ សមត្ថភាពរបស់គេនាពេលបច្ចុប្បន្ននេះ គឺអាចចាត់ទុកថាជាខ្សែការពារកំពូលម្នាក់នៅលើលោកនេះ។ ហើយរដូវកាលនេះ កីឡាករនៅអង់គ្លេស គឺគ្មាននរណាអាចលេងបានល្អគ្រប់ប្រកួតដូចគេឡើយ។ ១០០% គ្មានសង្ស័យទេ ថា Van Dijk នឹងឈ្នះពានរង្វាន់ Best Player of the Year នៅអង់គ្លេស៕ប្រភព៖Dailymail