បែក​ធ្លាយ Hazard ​ដើរ​រក​ផ្ទះ​ជួល​នៅ​ទី​ក្រុង​ម៉ាឌ្រីត​ហើយ

ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​កីឡាករ Eden Hazard ​កំពុង​ឱ្យ​គេ​ដើរ​រក​ផ្ទះ​ជួល​នៅ​ទីក្រុង​ម៉ាឌ្រីត ​ប្រទេស​អេស្ប៉ាញ ​ក្រោយ​ពី​ការ​ចរចា​ទៅ​លេង​នៅ Real Madrid ​កាន់​តែ​កៀក​មែនទែន។

រឿង Hazard ​ទៅ​លេង​នៅ Real Madrid ​កាន់​តែ​កើត​មាន​ឡើង​ខ្លាំង ​ក្រោយ​ពី​ប្រភព​នៅ​អេស្ប៉ាញ​ថា​កីឡាករ​បែលហ្សិក​រូប​នេះ អាច​នឹង​ចុះ​កុងត្រា​ជាមួយ​ក្រុម​អធិរាជ​ស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​រយៈ​ពេល​៦​ឆ្នាំ។ ​លោក Zidane ​និង​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា ព្រោះ​ថា Hazard ​ធ្លាប់​និយាយ​ថា​ចង់​ធ្វើ​ការ​ជាមួយ Zidane ​ជា​យូរ​មក​ហើយ។

ស្រប​ពេល​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ​នេះ​វិញ ​ក៏​គិត​ថា​វត្តមាន​របស់​កីឡាករ Chelsea ​រូប​នេះ ​នឹង​ជួយ​ក្រុម​បាន​ច្រើន​ផង​ដែរ ​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម FC Barcelona ​និង​ពាន​រង្វាន់ UEFA Champions League។ នា​រដូវ​កាល​នេះ Hazard ​រក​គ្រាប់​បាល់​បាន​១៤​គ្រាប់ ​និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១២​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​នៅ​លីគ Premier League ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT