Liverpool ​ឡើង​កំពូល​តារាង​វិញ ​ក្រោយ​ឈ្នះ Southampton ​៣-១​

ក្រុម​ហង្ស​ក្រហម Liverpool ​ឡើង​កំពូល​តារាង​លីគ​អង់គ្លេស​វិញ​ហើយ ​ក្រោយ​ពី​ឈ្នះ​លើ​ក្រុម Southampton ​ក្នុង​លទ្ធផល ៣-១។

​ក្រុម Southampton ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​មុន​តាំង​ពី​នាទី​៩ ​ប៉ុន្តែ​នៅ​នាទី​៣៦ ​ក៏​ត្រូវ​ក្រុម​ហង្ស​ក្រហម​តាម​ស្មើ​វិញ​បាន​ដោយ ​កីឡាករ Keita ​។ ការ​ប្រកួត​នេះ​កាន់​តែ​ស្វិតស្វាញ​ក្រោយ​លទ្ធផល​ស្មើ​គ្នា ១-១ ​នេះ ​ព្រោះ​ថា​ក្រុម Liverpool ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់។ រហូត​ដល់​នាទី​៨០ ​ទើប  Sala ​រក​គ្រាប់​បាល់​បាន​នាំ​មុខ​វិញ ​និង​៦​នាទី​បន្ទាប់  Henderson ​ថែម​បាន​គ្រាប់​ទី​៣​ទៀត។ ចប់​ការ​ប្រកួត​ក្រហម Liverpool ​ឈ្នះ​លើ​ក្រុម Southampton ​ក្នុង​លទ្ធផល ៣-១។

៣​ពិន្ទុ​កាល​ពី​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​ឡើង​មក​លេខ​១​លើ​តារាង​បណ្ដោះអាសន្ន​ហើយ ​ដោយ​មាន​៨២​ពិន្ទុ ​លើស​ក្រុម Man City ​២​ពិន្ទុ ប៉ុន្តែ​លើស​១​ប្រកួត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT