ហេតុ​តែ​មិន​ចង់​បាត់បង់ Real Madrid ស៊ូ​ប្រើ​ក្បាច់​ចុងក្រោយ​តាម​ចង​ជើង Varane

Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ត្រៀម​ផ្តល់​កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី​សម្រាប់ Raphael Varane ដោយ​ដំឡើង​ថ្លៃ​ពលកម្ម​ពី ៦ លាន​អឺរ៉ូ ឡើង​មក ៩ លាន​អឺរ៉ូ ក្រោយ​ល្ហិចល្ហៀង​ថា​បុរស​សញ្ជាតិ​បារាំង​រើ​បម្រះ​ចង់​ចាកចេញ​ពី​ក្លឹប។

យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ AS បាន​បញ្ជាក់​ថា​មាន​តាំង​ពី Juventus, Barcelona និង Man Utd ជា​ដើម បាន​សម្លឹង​និង​តាម​មើល​មិន​ដាក់​ភ្នែក​លើ​ខ្សែ​ការពារ​ពេញ​កម្លាំង​រូប​នេះ បន្ទាប់​ពី​លេចលឺ​ចចាមអារ៉ាម​ថា​រូប​គេ​ចង់​ចាកចេញ​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី។

យ៉ាងណាមិញ Zinedine Zidane នៅ​តែ​ចង់​ឲ្យ Varane បន្ត​ជួយ​ម្ចាស់​ដី Bernabeu ទៅ​ថ្ងៃ​មុខ​ទៀត ដោយ​មើល​តាម​ទេពកោសល្យ​និង​គុណភាព​លេង​ដ៏​ល្អ​របស់​រូប​គេ។ ប្រសិន​បែប​ណា​នោះ Varane ក៏​អាច​នឹង​ក្លាយ​ជា​កីឡាករ Madrid មួយ​រូប ដែល​ស៊ី​ថ្លៃ​បំផុត​នៅ​ក្លឹប​ផង​ដែរ។ ប្រភព: Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT