លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានបញ្ជាក់ថាលោកនឹងមិនទៅដឹកនាំក្រុម Barcelona វិញទេ ដោយសារតែក្លឹបអេស្ប៉ាញមួយនេះមើលមកលោកមិនដូចពីមុន។
លោក Pep បាននិយាយថាគ្មានចំណាប់អារម្មណ៍ក្នុងការត្រលប់ទៅដឹកនាំក្រុម FC Barcelona វិញនោះទេ។ លោកបន្ថែមថាអ្នកគាំទ្រនៅ Barcelona បច្ចុប្បន្ននេះ មើលទៅលោកមិនដូចកាលពីមុនឡើយ ដូច្នេះហើយការត្រលប់ទៅដឹកនាំក្រុមនេះវិញ ហាក់ដូចជាពិបាកបន្តិច។
“ជាគ្រូរបស់ Barcelona ? វាហួសទៅហើយ។ ខ្ញុំមិនដូចពីមុន ហើយពួកគេក៏មិនបានមើលមកខ្ញុំដូចពីមុនដែរ។ ខ្ញុំកំពុងតែស្ថិតក្នុងវ័យមួយដែលមានការប្រកួតប្រជែង។ យើងបានធ្វើការងារដ៏អស្ចារ្យនៅ Barcelona ជាមួយថ្នាក់ដឹកនាំរបស់យើង កីឡាករល្អបំផុតរបស់យើង។ ខ្ញុំសង្ឃឹមថាពួកគេនឹងបន្ដជោគជ័យទៀត”។ សម្ដីរបស់លោក Guardiola ។
Pep បានចូលដឹកនាំក្រុម Baracelona ៤ឆ្នាំ និងជួយក្រុមនេះឈ្នះពានដល់ទៅ១៤ពានរង្វាន់ឯណោះ។ ក្នុងនោះពានធំៗរួមមាន La Liga ៣ដង Champions League ២ដង និង Copa del Rey បាន២ដង៕ប្រភព៖ DailyMail