កូនប្រុសរបស់ប្រធានក្លឹបបាល់ទាត់បឹងកេត ឈ្មោះ Kasidej Vasunan ហៅ DOMEត្រូវបានសាលាថ្នាលយុវជន របស់Barcelona ហៅទៅធ្វើតេស្ដសមត្ថភាពក្រោយពីឃើញលេងល្អកាលពីលើកមុន។
Dome ធ្លាប់ទៅហ្វឹកហាត់នៅសាលាBarcelonaនោះម្ដងមកហើយតាមរយៈសាលាមួយនៅសិង្ហបុរី។កាលទៅហ្វឹកហាត់លើកមុនរូបគេត្រូវបានគ្រូបង្វឹកនៅ ក្លឹប Barcelona សរសើរថាលេងល្អទើបបានជាពេលនេះពួកគេហៅទៅធ្វើតេស្ដម្ដងទៀត។ ការសាកល្បង នឹងប្រព្រឹត្តិទៅនៅថ្ងៃ អាទិត្យទី៧ ខែមេសាខាងមុខហើយប្រសិនបើជាប់នោះDOMEនឹងចូលរួមការហ្វឹកហាត់ជាមួយពួកគេចាប់ពីខែមិថុនាតទៅ ។
គួរបញ្ជាក់ថានេះគឺជាលើកទីបីរបស់កុមារាDOMEដែលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការទៅចូលរួមហ្វឹកហាត់២លើកកន្លងមកកាលពីឆ្នាំ២០១៨ជាមួយនឹងកុមារជាច្រើននាក់មកពីជុំវិញពិភពលោក៕