Lionel Messi ត្រូវបានគេដឹងថាមិនសប្បាយចិត្តឡើយ ចំពោះដំណឹងដែលថាក្រុម FC Barcelona ចង់នាំយក Dybala មករួមក្រុមនារដូវកាលថ្មីខាងមុខនេះ។
ការចង់បាន Dybala នេះ គឺក្រុមអ្នកមានបុណ្យនឹងយកកីឡាករ Coutinho ទៅប្ដូរ អមជាមួយលក្ខខណ្ឌមួយចំនួនទៀត។ យ៉ាងណាមិញ ការចង់បាននេះប្រហែលជាមិនអាចកើតឡើងឡើយ ព្រោះ Messi ដែលជាកីឡាករសំខាន់ក្នុងក្រុមប្រហែលជាមិនព្រមឡើយ។ ប្រភពនៅអេស្ប៉ាញបានបង្ហើបថា Messi មិនចង់លេងសហការជាមួយ Dybala ឡើយ បើទោះជាកីឡាករទាំងពីរនាក់នេះ ជាមិត្តរួមក្រុមនៅជម្រើសជាតិអាហ្សង់ទីនក៏ដោយ។
Dybala និង Messi គឺលេងនៅតំបន់តែមួយ ហើយភាគច្រើននៅជម្រើសជាតិអាហ្សង់ទីន Messi តែងតែបានលេងជានិច្ច ខណៈដែល Dybala វិញ អង្គុយកៅអីបម្រុង។ ក្រុម Barcelona ចង់បាន Dybala នេះ គឺកើតឡើងច្រើនដងមកហើយ ប៉ុន្តែការផ្ទេរចេះតែមិនបានសម្រេចរហូត៕ប្រភព៖ Foxsportsasia