ក្រុមបិសាចក្រហម Manchester United កំពុងចរចាជាមួយកីឡាករ Pual Pogba ដើម្បីបន្ដកុងត្រាថ្មី ប៉ុន្តែវាហាក់ដូចជាពិបាកបន្តិច ព្រោះសាមីខ្លួនទាមទារថ្លៃខ្លួនខ្ពស់ខ្លាំងពេក។
Pogba ត្បិតតែសប្បាយចិត្តនៅ Man Utd មែន ប៉ុន្តែរូបគេចង់បានកុងត្រាបន្ដមួយដែលទទួលបានតម្លៃខ្លួនដល់ទៅ៥សែនផោនក្នុង១សប្ដាហ៍ ដែលជាតម្លៃខ្ពស់ជាងគេបំផុតនៅក្នុងក្លឹបនេះ។ ក្រុមបិសាចក្រហមកំពុងចរចារឿងនេះ ដើម្បីអាចរក្សាកីឡាករបារាំងម្នាក់នេះឱ្យនៅ Old Trafford បន្ដទៀតបាន។ ខណៈដែលក្រុម Real Madrid ឯណោះកំពុងទាក់ទងចង់បានរូបគេដែរ។
Pogba ក្រោមការដឹកនាំរបស់លោក Jose Mourinho លេងមិនល្អឡើយរដូវកាលនេះ ប៉ុន្តែក្រោយពេលលោក Ole ចូលមកដឹកនាំរូបគេបានបង្ហាញទម្រង់លេងល្អឡើងវិញ។ យ៉ាងណាមិញ មួយរយៈនេះមានដំណឹងមកថា Zidane ដែលទើបឡើងជាអ្នកចាត់ការក្រុម Real Madrid នោះ ចង់បានរូបគេទៅរួមក្រុមដែរហើយ៕ប្រភព៖ Dailymail