យោងតាមសារព័ត៌មាន Marca បានចុះផ្សាយថា Cristiano Ronaldo នឹងអាចត្រលប់មកទាន់ពេលវេលាសម្រាប់ការជួយ Juventus តតាំង Ajax នាពាក់កណ្តាលសប្តាហ៍ក្រោយនេះ បន្ទាប់ពីកីឡាករព័រទុយហ្គាល់បានរងរបួសសាច់ដុំភ្លៅស្តាំកាលពីថ្ងៃទី ២៥ ក្នុងគ្រាជួយក្រុមជម្រើសជាតិ។
សល់ពេល ៦ ថ្ងៃដែល Ajax ត្រូវណាត់ Juventus ជួបគ្នាជើងទី ១ នៅទឹកដី Johan Cruyff Arena ក្រុមសេះបង្កង់ក៏ទទួលបានសញ្ញាវិជ្ជមានក្នុងភាគរយខ្ពស់ឡើង សម្រាប់ការវិលត្រលប់របស់ Ronaldo។ របាយការណ៍បញ្ជាក់ហើយស្រេចថា CR7 បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការមកប្រកួតប្រជែងស្វែងរកពាន Champions League លើកទី ៦ សម្រាប់ខ្លួន។
បញ្ជាក់ថា Juventus ក៏មានភារកិច្ចសំខាន់មួយផ្សេងទៀតដែលត្រូវប៉ះ AC Milan នាចុងសប្តាហ៍នេះ ត្បិតអីជារឿងចាំបាច់ក្នុងការប្រជែងពិន្ទុនៅ Serie A ប៉ុន្តែគេរំពឹងនឹងពុំមានវត្តមាន Ronaldo ឡើយ ព្រោះដើម្បីបញ្ចៀសមិនចង់ឲ្យជួបបញ្ហាណាមួយជាយថាហេតុ។ ប្រភព: Marca