U15 ​ថៃ ​លេង​ចាញ់​ក្រុម U15 ​Barcelona ​ក្នុង​លទ្ធផល ៩-០

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​ថៃ ​បាន​ប្រកួត​ចាញ់​ក្រុម U15 ​របស់​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ៩-០ ​នា​ការ​ប្រកួត​មិត្តភាព​នៅ​ទឹក​ដី​អេស្ប៉ាញ។

ក្រុម U15 ​ជម្រើស​ជាតិ​ថៃ ​បាន​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​រយៈ​ពេល​២​​សប្ដាហ៍​នៅ​ឯ​ប្រទេស​អេស្ប៉ាញ។ ដោយ​ក្នុង​នោះ​ដែរ ពួកគេ​បាន​ណាត់​ក្រុម U15 ​របស់ Barcelona ​ប្រកួត​មិត្តភាព ​ហើយ​លទ្ធផល​គឺ​ចាញ់​ក្រុម​ខ្លាំង​មួយ​នេះ ​ដល់​ទៅ ៩-០។ ត្បិត​តែ​ចាញ់​ច្រើន​គ្រាប់​យ៉ាង​នេះ​មែន ប៉ុន្តែ​ក្រុម​ថៃ​មាន​មោទនភាព​និង​ទទួល​បាន​បទ​ពិសោធ​ច្រើន​ពី​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ក្នុង​លោក​ FC Barcelona ​មួយ​នេះ។

ក្រុម U15 ​ថៃ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​នៅ​ប្រទេស​អេស្ប៉ាញ ​ពួកគេ​បាន​ទៅ​ទស្សនៈកិច្ច​នៅ​កីឡដ្ឋាន Camp Nou ​របស់ FC Barcelona ​កីឡដ្ឋាន ​Santiago Bernabeu ​របស់ Real Madrid ​នឹង​បាន​មើល​ការ​ប្រកួត​ក្របខណ្ឌ La Liga ​២​ប្រកួត​ផង​ដែរ។ ក្រោយ​ពី​មិត្តភាព​ទល់​ក្រុម U15 Barcelona ​ហើយ ​ពួកគេ​នៅ​មាន​ប្រកួត​មិត្តភាព​ទល់​ក្រុម U15  Girona , Atletico Madrid ​និង Leganes ​ថែម​ទៀត៕ប្រភព៖ Foxsportsasia 

  • U15 ​ថៃ ​លេង​ចាញ់​ក្រុម U15 ​Barcelona ​ក្នុង​លទ្ធផល ៩-០