ក្រុមបិសាចក្រហម Manchester United បានត្រៀមបញ្ចេញកីឡាករ៦នាក់នារដូវក្ដៅខាងមុខនេះ ដើម្បីទុកកន្លែងឱ្យកីឡាករថ្មីមករួមក្រុម។
Solskjaer ក្រោយពីបានកុងត្រាផ្លូវការដឹកនាំក្រុម Man Utd ហើយ លោកបានដាក់គម្រោងយកពានរង្វាន់ជូនក្រុមនេះឱ្យបាននារដូវកាលថ្មីខាងមុខ។ តាមផែនការ ក្រុមបិសាចក្រហមនឹងនាំយកកីឡាករជាច្រើនមករួមក្រុម ហើយបញ្ចេញកីឡាករបច្ចុប្បន្នរបស់ខ្លួនចេញផងដែរ។ Antonio Valencia , Matteo Darmian , Marcos Rojo , Eric Bailly, Ander Herrera និង Juan Mata សុទ្ធតែស្ថិតក្នុងបញ្ជីដែលត្រូវក្លឹបលក់ចេញឬដើរចេញពីក្រុមទាំងអស់។
ស្របពេលក្នុងគម្រោងទិញដូរកីឡាកររបស់ក្រុមវិញ គេសង្កេតឃើញថាសុទ្ធតែខ្សែការពារភាគច្រើនដែលលោក Solskjaer ចង់បាន ត្បិតអីបច្ចុប្បន្ននេះក្រុមបិសាចក្រហមហាក់ដូចជាខ្សោយខ្លាំងនៅតំបន់ការពារ៕ប្រភព៖ Dailymail