ក្រុម Spurs បានបើកសម្ពោធកីឡដ្ឋានថ្មីរបស់ខ្លួនជាផ្លូវការហើយ កាលពីយប់មិញនេះ ថែមទាំងបើកឆាកលេងក្នុងដីខ្លួនឯងលើកដំបូងឈ្នះក្រុម Crystal Palace ក្នុងលទ្ធផល ២-០ ថែមទៀត។
White Hart Lane ប្រើពេល២២ខែ ក្នុងការកសាងឡើងជាថ្មីម្ដងទៀតជាមួយបច្ចេកវិទ្យាទំនើបបំផុតមួយ។ វាជាកីឡដ្ឋានដែលចំណាយប្រាក់អស់១ពាន់លានផោនឯណោះ ដើម្បីកសាងវាឡើង ហើយផ្ទុកមនុស្សបានជាង៦ម៉ឺននាក់។ អ្នកគាំទ្រដែលបានចូលទស្សនាការប្រកួតក្នុងកីឡដ្ឋានថ្មីនេះ បានបង្ហាញអារម្មណ៍រំភើបពេលក្លឹបដែលខ្លួនស្រលាញ់មានផ្ទះថ្មី ពោរពេញដោយស្ដង់ដារអន្តរជាតិបែបនេះ។
ជាមួយគ្នានោះដែរ ប្រធានក្រុម Harry Kane ក៏បាននិយាយដែរថានេះជាកីឡដ្ឋានអស្ចារ្យបំផុតមួយនៅអង់គ្លេស។ ហើយវាក៏ដល់ពេលដែលក្រុម Spurs ត្រូវយកពានរង្វាន់ណាមួយមកតាំងនៅទីនេះ ដើម្បីឱ្យអ្នកគាំទ្រមើលដែរ៕ប្រភព៖ Dailymail