ឡូយកប់! អង្គរថៃហ្គឺ អញ្ចើញរ៉ាប៊ីទៅសម្តែងថ្ងៃប៉ះ បឹងកេត ចុងសប្តាហ៍នេះ

ក្លិបបាល់ទាត់អង្គរថៃហ្គឺ បានប្រកាសពីការអញ្ចើញម្ចាស់បទមាន់ស្រែ រ៉ាប៊ី ទៅសម្តែងថ្ងៃដែលខ្លួនប៉ះ បឹងកេតអែហ្វស៊ី នាថ្ងៃទី០៧ ខែមេសាខាងមុខ នៅកីឡដ្ឋានស្វាយធំ។

ម្ចាស់ក្លិបថៃហ្គឺ មានគម្រោងទាក់ទាញអ្នកគាំទ្រឲ្យបាន៥០០០នាក់មកទស្សនាការប្រកួតក្នុងដីលើកដំបូងរបស់ខ្លួនប្រចាំរដូវកាលនេះ។ ក្នុងនោះការសម្តែងនេះ ទំនងនឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជន ចំពោះវត្តមានតារាស៊ិចស៊ី រ៉ាប៊ី។

ថៃហ្គឺ ជាក្លិបមួយដែលទទួលបានពានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេកាលពីរដូវកាលមុន។ ពុំមានអ្វីប្លែកឡើយ ដោយសារតែក្លិបនេះមានការរៀបចំច្រើន ពិសេសមុននិងអំឡុងពេលសម្រាកតង់ទី១។

ចំពោះការប៉ះគ្នាលើកចុងក្រោយ កាលពីរដូវកាលមុន បឹងកេត បានត្រឹមស្មើ ថៃហ្គឺ នៅដីសៀមរាបប៉ុណ្ណោះ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT