ក្រុម Lyon កំពុងចង់បានលោក Jose Mourinho មកដឹកនាំក្រុមរបស់ខ្លួន ក្រោយពីអ្នកចាត់ការ Bruno Genesio ដឹកនាំក្រុមចាញ់ Rennes ធ្លាក់ចេញពីពាន Cup កាលពីម្សិលមិញនេះ។
ក្រុម Lyon បានដាក់គោលដៅឱ្យលោក Bruno ត្រូវឈ្នះពាន១ឱ្យបាននារដូវកាលនេះ ដើម្បីរក្សាកៅអីរបស់ខ្លួនបាន។ ប៉ុន្តែក្រោយពីចាញ់ Rennes ៣-២ បានធ្វើឱ្យឱកាសយកពាននោះអស់បាត់ទៅហើយ ដូច្នេះទើបបានជាថ្នាក់ដឹកនាំក្រុមមួយនេះកំពុងពិចារណាក្នុងការនាំយកអ្នកចាត់ការថ្មីមករួមក្រុមហើយ។
ក្នុងនោះដែរ កាសែតនៅបារាំងបានសរសេរយ៉ាងធំៗថា Lyon ចង់បានលោក Jose មកដឹកនាំក្រុម។ អតីតអ្នកចាត់ការក្រុម Manchester United រូបនេះ កំពុងទំនេរ មិនទាន់មានក្រុមណាមួយទាក់ទងបាននៅឡើយទេ។ លោកក៏បានបង្ហើបពីការទៅដឹកនាំក្រុមនៅបារាំងដែរ កាលពីពេលមុននេះ ប្រសិនបើមានក្លឹបដែលផ្ដល់តាមលក្ខខណ្ឌរបស់លោកបាន។ Jose Mourinho បញ្ជាក់ថាលោកនឹងត្រលប់ដឹកនាំក្រុមវិញនៅរដូវកាលក្រោយនេះ៕ប្រភព៖ Dailymail