ស្ទង់​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា​រវាង Valencia ​និង Real Madrid នា​រាត្រី​នេះ

វេលា​ម៉ោង ០២:៣០ នាទី​រំលង​អាធ្រាត្រ​ក្លឹប Valencia នឹង​ត្រូវ​បើក​កីឡដ្ឋាន Mestalla ស្វាគមន៍​ក្លឹប​ស្តេច​ស Real Madrid ដែល​ជា​ជំនួប​ជុំ​ទី ៣០ សម្រាប់​ក្របខ័ណ្ឌ LaLiga។

ស្ថិតិ​នៃ​ការ​ប៉ះ​គ្នា​កន្លង​មក​រវាង​ក្រុម​ទាំង​ពីរ​ ១៦២ លើក ឃើញ​ថា Valencia ឈ្នះ​បាន ៤៣ លើក ស្មើ ៣៥ លើក និង​ចាញ់ ៨៤ លើក។ ប៉ុន្តែ​ការ​ជួប​គ្នា ៦ ប្រកួត​ចុង​ក្រោយ​នៅ​ទឹក​ដី Mestalla ស្តេច​ស​ធ្លាប់​ឈ្នះ​បាន​តែ​ម្តង​គត់​សម្រាប់​ការ​ប្រកួត​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ។

រំឭក​ថា Valencia សព្វថ្ងៃ​កំពុង​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា “បរាជ័យ” ក្នុង ១៦ ប្រកួត​ចុង​ក្រោយ (ឈ្នះ ៩ ស្មើ ៧)។ ចំណែក​ឯ Real Madrid ក៏​ហាក់​វិល​ត្រលប់​មក​ទម្រង់​លេង​ល្អ​ជា​បណ្តើរៗ​វិញ ក្នុង​នោះ Isco ក៏​រក​បាន ២ គ្រាប់​ហើយ​សម្រាប់​ពីរ​ប្រកួត​បើក​ឆាក​ដំបូង​របស់ Zinedine Zidane។

ខាង​ក្រោម​បង្ហាញ​ពី​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា៖

Valencia (4-4-2): Neto; Wass, Garay, Gabriel, Gaya; Soler, Parejo, Kondogbia, Guedes; Rodrigo, Gameiro

Real Madrid (4-1-2-1-2): Navas; Odriozola, Varane, Ramos, Marcelo; Casemiro; Modric, Kroos; Isco; Bale, Benzema

  • ស្ទង់​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា​រវាង Valencia ​និង Real Madrid នា​រាត្រី​នេះ