ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើងក្រុម Wolves ក្នុងលទ្ធផល ២-១ នាការប្រកួតលីគកំពូលអង់គ្លេសកាលពីយប់មិញនេះ។
ជាមួយលទ្ធផលបរាជ័យបាត់៣ពិន្ទុដ៏សំខាន់នេះ បានធ្វើឱ្យ Solskjaer អ្នកចាត់ការក្រុមបិសាចក្រហមមើលឃើញថាការចូលតំបន់ Top4 នឹងកាន់តែពិបាកសម្រាប់ក្រុមហើយ។ បុរសវ័យ៤៦ឆ្នាំបាននិយាយដូច្នេះថា៖ “យើងត្រូវការ១៥ពិន្ទុពីការប្រកួត៧ប្រកួត ហើយឥឡូវនេះយើងត្រូវការ១៥ពិន្ទុពីការប្រកួត៦ប្រកួតប៉ុណ្ណោះ។ យើងគ្មានបន្ទប់សម្រាប់បរាជ័យទៀតទេ។ វាពិបាកជាងពីមុន ប៉ុន្តែយើងជាក្រុមល្អ ដូច្នេះយើងត្រូវតែធ្វើឱ្យបាន”។
៦ប្រកួតទៀតដែលនៅសល់របស់ក្រុម Man Utd នឹងមាន៤ប្រកួតលេងក្នុងដីខ្លួនឯង គឺប៉ះក្រុម West Ham Man City Chelsea និង Cardiff ហើយ២ប្រកួតលេងក្រៅដីនឹងប៉ះក្រុម Everton និង Hudderfield៕ប្រភព៖ Bbc