​មុន​ល្បី​ឈ្មោះ​ នៅ​ ​ស្រីពៅ ​​ត្រូវ​ម្ដាយ​ហាម​ឃាត់​​​ចូល​ហាត់​ប្រដាល់​​ព្រោះ​ខ្លាច​ឈឺ​សាច់

​មុន​ពេល​​មាន​ឈ្មោះ​សំឡេង​ពេញ​ផ្ទៃ​ប្រទេស​ នៅ​ ស្រីពៅ​ ​ដែល​​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​កីឡាការិនី​គុន​ខ្មែរ​កំពុង​មាន​ប្រជា​ប្រិយភាព​នោះ​ ​ត្រូវ​ម្ដាយ​ហាម​ឃាត់​​​​រឿង​​​ចូល​ហាត់​ប្រដាល់​លើក​ដំបូង​កាល​ដើម​ឆ្នាំ​ ២០១៤​ ទម្រាំ​​​សុំ​ម្ដាយ​បាន​។ ​ដ្បិត​ម្ដាយ​បដិសេធ​​​មុន​ចូល​ហាត់​គុន​ខ្មែរ ​ប៉ុន្តែ​ ឳ​ពុក​របស់​ ​ស្រីពៅ ​លោក​ គង់ នៅ​ ​​​បាន​បើក​​ភ្លើង​ខៀវ​ដល់​កូន​ស្រី​ ​ព្រោះ​រូប​លោក​ក៏​ស្រលាញ់​​កីឡា​ប្រដាល់​ដែរ​ ទោះ​បី​លោក​មិន​ធ្លាប់​ជា​កីឡាករ​ប្រដាល់​​​​ក៏​ដោយ។​

​ដោយ​​ឆ្លើយ​ឆ្លង​តាម​រយៈ​ទូរសព្ទ​ ​​អ្នក​ស្រី កឹម សយ​ ​អាយុ​​៥៨ ​ឆ្នាំ​ ដែល​ម្ដាយ​បង្កើត​របស់​ នៅ​ ស្រីពៅ​ បាន​ឲ្យ​​ថ្លែង​ថា​​ ​អ្នក​ស្រី​មិន​ចង់​ឲ្យ​​​កូន​ស្រី​ ​ចូល​ហ្វឹកហាត់​ប្រដាល់​ទេ​ ​ព្រោះ​ខ្លាច​ឈឺ​ និង​ ខូច​សាច់​ទៀត​ផង ​ហើយ​ម្យ៉ាង​ទៀត​​​ខ្លួន​ជា​ស្រី​​មាន​ភាព​ទន់​ភ្លន់​មិន​ដូច​បុរស​នោះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ​កីឡាការិនី​​វ័យ​ ​២៤​ ឆ្នាំ​​ ​បាន​បង្ហើប​ថា​ ​ខ្លួន​​ខំ​លួង​​លោម​ ​​ពន្យល់​ និង​ សុំ​ម្ដាយ​​ដើម្បី​​ចូល​ហាត់​ប្រដាល់​រហូត​ដល់​ ៣ ​ខែ​ ​ទើប​​អ្នក​ស្រី​​យល់​​ឲ្យ​ចូល​ហ្វឹកហាត់​ដូច​បំណង។​

​កីឡាការិនី​គុន​ខ្មែរ​​ជម្រើស​ជាតិ​រូប​នេះ​​​បាន​លា​ឈប់​ពី​ការ​ងារ​រោង​ចក្រ​​​នៅ​ម្ដុំ​ព្រែក​ថ្លឹង​​ភ្លាមៗ ​ក្រោយ​ទទួល​បាន​ភ្លើង​ខៀវ​ពី​ម្ដាយ​​​​នា​ដើម​ឆ្នាំ​ ២០១៤។​ បន្ទាប់​មក​រូប​គេ​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លិប​​ដំបូង​ គឺ​ ​​ក្លិប​ប្រដាល់​តាឡី​ដំរី​មាន​រិទ្ធិ​ ​ក្រោម​ការ​បង្ហាត់​បង្ហាញ​ពី​​លោក​គ្រូ​ ញ៉ូវ ​ម៉ាក និង លោក ម៉ាក សាខន។​ ​ការ​ដែល​ចូល​ហ្វឹកហាត់​​នៅ​ក្លិប​នេះ​ព្រោះ​​គ្រា​នោះ​ បង​ប្រុស​បង្កើត​ នៅ ស៊ីថា ក៏​​ធ្លាប់​ហ្វឹកហាត់​ទី​នោះ​ ដែរ​ មុន​លា​ឈប់​ពី​​កីឡា​ប្រដាល់​​ទៅ​ប្រកប​របរ​លក់​ត្រី​​​នា​ពេល​បច្ចុប្បន្ន។​ ​គ្រាន់​តែ​ចូល​ហ្វឹកហាត់​បាន​ ​រយៈ​ពេល​ ១ ខែ​ ​នៅ​ ស្រីពៅ ត្រូវ​​ចាប់​គូ​ឲ្យ​ប្រកួត​​នៅ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​បាយ័ន​ ​តតាំង​នឹង​ វី ស្រីល័ក្ខ​ ​។ ​គ្រា​នោះ​ ស្រីពៅ ​​ឈ្នះ​ការ​ប្រកួត​​​ដោយ​​ទទួល​បាន​តម្លៃ​ខ្លួន​ ៣០ ម៉ឺន​រៀល​ ដែល​ជា​ការ​ចង​ចាំ​លើក​ដំបូង​ក្នុង​អាជីព​​​​កីឡា​ប្រដាល់។​
​​​
បែប​ណា​ក្ដី​​ពេល​នេះ​ អ្នក​ស្រី កឹម សយ ​​ ​​​​មាន​មោទនភាព​​ចំពោះ​កូន​ស្រី​ ដែល​ធ្វើ​បាន​​ល្អ​សម្រាប់​ខ្លួន​ឯង​ និង​ ​មោទនភាព​ចំពោះ​ក្រុម​គ្រួសារ​លើ​ឆាក​អន្តរជាតិ​ជា​​ពិសេស​​ការ​ទទួល​ជ័យជម្នះ​ផ្ទួនៗ​​លើ​ឆាក​អន្តរជាតិ​នៅ​សង្វៀន​ World Lethwei Championship នា​ប្រទេស​មីយ៉ាន់ម៉ា​ និង សង្វៀន​កម្រិត​ពិភព​លោក​ One Championship ​កាល​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ កន្លង​ទៅ។​ បន្ទាប់​ពី​​​​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាការិនី​ឆ្នើម​​នៅ​សង្វៀន​ World Lethwei Championship ​ប្រចាំ​ឆ្នាំ​កន្លង​​ទៅ​ថ្មីៗ​នេះ​ ​​​ជើង​​ឯក​គុន​ខ្មែរ​ទម្ងន់​ ៦៣,៥​ គីឡូក្រាម​ រូប​នេះ​ ​​បាន​គូស​បញ្ជាក់​ថា​​ ​ប្រដាល់​បាន​រួម​ចំណែក​ដល់​ជីវភាព​​គ្រួសារ​​មួយ​ចំណែក​ ​និង​ចង់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ឲ្យ​បាន​ច្រើន​​ព្រោះ​មិន​សូវ​មាន​គូ​វ៉ៃ​ក្នុង​ស្រុក។​ ​​​ ​​​​

​​​​​បន្ទាប់​ពី​ធ្វើ​ឲ្យ​​កក្រើក​​ដល់​អ្នក​គាំទ្រ​​ប្រដាល់​ ​នៅ ស្រីពៅ​ ​ត្រូវ​បាន​​កោះ​ហៅ​​ឲ្យ​ចូល​ហ្វឹកហាត់​ប្រដាល់​សកល​ជម្រើស​ជាតិ ដែល​មាន​​ លោក​គ្រូ វ៉ែន សុផល ​​ជា​អ្នក​បង្ហាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ​​​ជា​រៀង​រាល់​ថ្ងៃ​​ក្នុង​គោល​ដៅ​​​​​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​​ស៊ីហ្គេម​តំណាង​ជាតិ​ ដែល​រៀប​ចំ​នៅ​ ហ្វីលីពីន​ នា​ចុង​ឆ្នាំ​នេះ៕

  • ​មុន​ល្បី​ឈ្មោះ​ នៅ​ ​ស្រីពៅ ​​ត្រូវ​ម្ដាយ​ហាម​ឃាត់​​​ចូល​ហាត់​ប្រដាល់​​ព្រោះ​ខ្លាច​ឈឺ​សាច់