ខ្សែប្រយុទ្ធសំខាន់ៗមិនថាតែ Cristiano Ronaldo, Paulo Dybala ឬ Mario Mandzukic សុទ្ធសឹងតែគ្មានឈ្មោះនៅជម្រើស ១១ នាក់ដំបូងរបស់សេះបង្កង់កាលពីយប់មិញ ដោយផ្អែកលើមូលហេតុខ្លះមានរបួស ខ្លះត្រូវអ្នកចាត់ការទុកជើងសម្រាប់ការប្រកួតសំខាន់ទល់ Ajax ក្នុងរយៈពេល ១ សប្តាហ៍បន្ទាប់នេះ។
ប៉ុន្តែ Juventus នៅតែអាចស្វែងរកជ័យជម្នះក្នុងលទ្ធផល ២-០ រុញឡើងដល់ ៨១ ពិន្ទុវ៉ាក្រុមដទៃដាច់ក្នុងតារាង Serie A របស់អ៊ីតាលី។ ការស៊ុតចំគោលដៅ ៦ លើក ធ្វើបានពីរគ្រាប់ដោយខ្សែការពារ Leonardo Bonucci នៅនាទី ២២ និងខ្សែប្រយុទ្ធជើងខ្ចី Moise Kean នៅនាទី ៨៥។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=QYu6TajojYo
រំឭកថាកីឡាករវ័យ ១៩ ឆ្នាំ Kean កន្លងទៅកាលលេងប៉ះ Empoli ពេលអត់ Ronaldo ក៏រូបគេអាចបំបែកបាន ១ គ្រាប់ដូចគ្នា។ ក្នុង ៦ ប្រកួតសរុបលេងនៅ Serie A កីឡាករសញ្ជាតិអ៊ីតាលីរូបនេះរកបានចំនួន ៤ គ្រាប់ហើយ។