Wolves បានបន្តយកឈ្នះទៅលើបិសាចក្រហមនៅលទ្ធផល ២-១ នៅជំនួបក្របខ័ណ្ឌ Premier League កាលពីយប់មិញ បន្ទាប់ពីចំណេញបានបាល់សំណាង Own-Goal មួយគ្រាប់នៅជិតបញ្ចប់តង់ទីពីរ។
ត្បិតអីខាងក្រុមភ្ញៀវ United មានភាគរយគ្រប់គ្រងបាល់ដល់ទៅ ៦២ ភាគរយ ក៏នៅតែមិនអាចគ្របយកឈ្នះទៅលើចចក Wolves បាននោះដែរសម្រាប់ការប្រកួតជុំទី ៣២ នេះ។ ការបាត់បង់ ៣ ពិន្ទុបានរុញឲ្យក្រុមរបស់លោក Solskjaer ធ្លាក់មកចំណាត់ថ្នាក់ទី ៥ ស្មើ Tottenham (សល់មួយប្រកួត) និងចាញ់ Arsenal ដែលឈរលេខ ៣ មាន ៦៣ ពិន្ទុ (សល់មួយប្រកួត)។
ការប្រកួតដ៏ក្តៅគគុកបានបើកឆាកមួយគ្រាប់ដោយកីឡាករ Scott McTominay នៅនាទី ១៣ មុនពេល Diogo Jota របស់ Wolves តាមស្មើនៅនាទី ២៥។ ប៉ុន្តែឈានដល់តង់ទីពីរការប៉ះទង្គិចលើទីលានបានផ្ទុះឡើងទាញឲ្យអាជ្ញាកណ្តាលលើកកាតលឿងជាលើកទីពីរសម្រាប់ Ashley Young ហើយក្រៅពីកម្លាំងសល់ ១០ នាក់ United ក៏របូតគ្រាប់បាល់ Own-Goal ដោយសារ Chris Smalling មួយគ្រាប់ទៀតនៅនាទី ៧៧។
ទស្សនាវីដេអូ Highlight ខាងក្រោម៖