ខ្សែប្រយុទ្ធបរទេស៣រូប កំពុងឈរកំពូលតារាង Top Scorer លីគកំពូលកម្ពុជា

តារាជើងស៊ុត៣រូប កំពុងឈរកំពូលតារាងអ្នករកគ្រាប់បានច្រើនជាងគេ ប្រចាំលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី២នេះ។ ពួកគេទាំង៣គឺ Yudai Ogawa (អង្គរថៃហ្គឺ), Dzarma Bata ( ក្រសួងការពារជាតិ), Souleymane Coulibaly(គិរីវង់សុខសែនជ័យ) សុទ្ធតែរកបាន៣គ្រាប់ដូចគ្នា។

Yudai រកបានហែតទ្រីក ក្នុងសប្តាហ៍ទី២ ពេលដែលអង្គរថៃហ្គឺលត់កំពង់ចាម ១១-០ នៅវិទ្យាល័យមេមត់។ ចំណែក Dzarma Bata រកបាន៣គ្រាប់ដែរ ក្នុងជំនួបដែល ក្រសួងការពារជាតិឈ្នះក្រុមការពារតំណែងជើងឯក ៤-២ នៅស្តាតចាស់។ ចំពោះ Coulibaly វិញបានស៊ុតបាទីផ្ទួនៗកាលពីសប្តាហ៍ទី២ ពេលដែលគិរីវង់ឈ្នះ ៤-១ ឡើងឈរកំពូលតារាង។

នេះជាការចាប់ផ្តើមមួយពុំសូវល្អសម្រាប់ខ្សែប្រយុទ្ធក្នុងស្រុក ខណៈដែល៣រដូវកាលចុងក្រោយគឺសុទ្ធតែបរទេស ។ ការឈ្នះស្បែកជើងមាសចុងក្រោយសម្រាប់កីឡាករកម្ពុជាគឺ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា កាលពីឆ្នាំ២០១៥។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT