ក្រុម FC Barcelona បានដាក់តម្លៃខ្លួន ទិញយកកីឡាករ Antonie Griezmann ហើយនារដូវក្ដៅខាងមុខនេះ ដោយមានតម្លៃ១២៩លានផោន។
ក្រុមអ្នកមានបុណ្យចង់បានកីឡាករបារាំងខាងលើនេះ តាំងពីរដូវកាលមុន ប៉ុន្តែការផ្ទេរមិនបានសម្រេចឡើយ ព្រោះក្រុម Atletico Madrid មិនព្រមលក់ឱ្យ។ យ៉ាងណាមិញនារដូវកាលនេះ ក្រោយពីក្រុមធ្លាក់ចេញពី UEFA Champions League និងសឹងតែអស់ឱកាសប្រជែងយកពាន La Liga ទៀតនោះ ទើបធ្វើឱ្យ Griezmann ហាក់ដូចជាលែងចង់បន្ដនៅ Madrid ទៀតហើយ។
នៅរដូវកាលខាងមុខ តម្លៃផ្ដាច់កុងត្រារបស់គេដែលមាន២០០លានផោននោះ នឹងធ្លាក់មកនៅត្រឹមតែ១២៩លានផោនប៉ុណ្ណោះ ដូច្នេះវាត្រូវនឹងការចង់បានរបស់លោក Ernesto Valverde ដែលចង់បានតែម្ដង។ កីឡាករជម្រើសជាតិបារាំងខាងលើនេះ នារដូវកាលនេះរូបគេលេងបាន៣៩ប្រកួត រកបាន១៨គ្រាប់ បញ្ជូនបាល់ឱ្យគេស៊ុតបាន៨គ្រាប់៕ប្រភព៖ Dailymail