Benitez ​៖ ​បាល់ទាត់​សម័យ ​បើ​មិន​ចាយ​លុយ​ទេ ​ក្រុម​មិន​ខ្លាំង​ឡើយ​

លោក Rafa Benitez ​បាន​បន្ទោស​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ក្រុម Newcastle United ​ដែល​មិន​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ទិញ​យក​កីឡាករ​ល្អ​ៗ​មក​រួម​ក្រុម​នា​រដូវ​កាល​នេះ។

Newcastle United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Arsenal ​២-០ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។ បរាជ័យ​នេះ​ដែរ ​លោក Benitez ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នេះ ​បាន​ចាត់​ទុក​ថា​កូន​ក្រុម​ធ្វើ​បាន​ល្អ​ហើយ ត្បិត​អី​ពួកគេ​ខំ​ប្រឹង​លេង​។ លោក​បាន​បន្ដ​ទៀត​ថា ​សម័យ​កាល​នេះ ​ក្រុម​មួយ​មិន​អាច​ខ្លាំង​ដល់​កំពូល​បាន​ឡើយ ​ប្រសិន​បើ​មិន​ហ៊ាន​ចំណាយ​ប្រាក់​ក្នុង​ការ​នាំ​យក​កីឡាករ​ល្អ​ៗ​មក​រួម​ក្រុម​បាន​នោះ។

អតីត​អ្នក​ចាត់ការ​ក្រុម Liverpool ​ខាង​លើ ​និយាយ​ដូច្នេះ​គឺ​លោក​ចង់​សំដៅ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​នេះ​តែ​ម្ដង ដែល​មិន​បាន​ចំណាយ​ប្រាក់​ឱ្យ​លោក​ទិញ​កីឡាករ​ល្អ ដើម្បី​លេង​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត។ ការ​មិន​ចំណាយ​នេះ គឺ​មាន​ន័យ​ថា​ក្រុម​គ្រាន់​តែ​មាន​គោលដៅ​បន្ដ​លេង​ឱ្យ​បាន​នៅ Premier League ​ប៉ុណ្ណោះ ​មិន​មែន​ចង់​បាន​ពាន​រង្វាន់​អ្វី​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT