ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Newcastle United ក្នុងលទ្ធផល ២-០ នាការប្រកួតលីគកំពូលអង់គ្លេសកាលពីយប់មិញ ធ្វើឱ្យពួកគេហក់ឡើងទៅលេខ៣ក្នុងតារាងវិញហើយ។
២គ្រាប់ដែលធ្វើឱ្យ Arsenal ហក់ចូលតំបន់ Top4 វិញនេះ គឺធ្វើបានសម្រេចដោយ Ramsey នៅនាទី៣០ និង Lacazette នៅនាទី៨៣។ វាជាការបាន៣ពិន្ទុដ៏សំខាន់ ដែលធ្វើឱ្យក្រុមមួយនេះឡើងដល់លេខ៣ ទម្លាក់ក្រុម Spurs មកលេខ៤ និង Man Utd ដល់លេខ៥។
Ozil ខ្សែបម្រើរបស់ក្រុមកាំភ្លើង បាននិយាយក្រោយចប់ការប្រកួតនេះថា រូបគេនិងសមាជិកក្រុមទាំងអស់រីករាយជាមួយលទ្ធផលនេះ។ អ្វីដែលសំខាន់ទៀតនោះ គឺបានចូលតំបន់ Top4 វិញ ហើយថែមទាំងបាននៅលើក្រុមគូប្រជែងក្នុងតំបន់ Spurs ថែមទៀត៕ប្រភព៖ Dailymail


