យោងតាមសារព័ត៌មាន TheSun បានឲ្យដឹងថាក្លឹបយក្ស Barcelona បាននឹងកំពុងបើកការចរចាជាមួយភ្នាក់ងារនិងឪពុករបស់កីឡាករ Juan Mata ក្នុងការនាំយកខ្សែបម្រើរូបនេះមកចូលរួមជាមួយខ្លួននៅទឹកដីអេស្ប៉ាញ។
Mata ដែលត្រៀមនឹងផុតកុងត្រានាបិទរដូវកាល រូបគេរំពឹងនឹងចាកចេញពី Old Trafford ទៅកាន់ក្លឹបណាមួយ ឬអាចជាទ្រនំទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួនអ្វីទាំងអស់។ តាមដំណឹងល្ហិចល្ហៀងកន្លងមកកីឡាករកាន់ឆ្នាំរូបនេះ រំអុកចង់ឲ្យក្លឹបតកុងត្រាខ្លួន ២ ឆ្នាំទៀត តែបិសាចក្រហមចង់បានត្រឹម ១២ ខែ ជាហេតុធ្វើឲ្យរូបគេមានភាគរយខ្ពស់នឹងត្រូវដើរចេញ។
រំឭកថាមិនត្រឹមតែ Mata ម្នាក់ទេ ទៀតសោតក៏មាន Ander Herrera និង David de Gea ដែលរងមន្ទិលសង្ស័យ ស្របពេលកុងត្រារបស់អ្នកទាំងបីខ្លះត្រូវផុតរដូវក្តៅនេះ និងខ្លះទៀតផុតរដូវកាលក្រោយ។ ប្រភព: Goal