មួយ​គ្រាប់​យប់មិញ រុញ​ឲ្យ Benzema យក​ឈ្នះ Ronaldo/Messi លើ​កំណត់ត្រា​ពិសេស

Karim Benzema ក៏​បាន​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ជ័យជម្នះ​ជួយ​ឲ្យ​ក្លឹប​ Real Madrid យក​ឈ្នះ​លើ​ក្លឹប​បាត​តារាង Huesca នៅ​លទ្ធផល ៣-២។ មួយ​គ្រាប់​ចុង​ម៉ោង​របស់​កីឡាករ​បារាំង​បាន​រុញ​ឲ្យ​ខ្លួន​ឈរ​លើ​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ដែល​សូម្បី​តែ​តារា​ឆ្នើម Lionel Messi ឬ Cristiano Ronaldo ក៏​មិន​ទាន់​បំបែក​បាន។

នោះ​គឺ​ការ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​ទៅ​គ្រប់​បណ្តា​ក្រុម​ដែល​ខ្លួន​ធ្លាប់​តតាំង​ទាំង ៣៤ របស់​អេស្ប៉ាញ រាប់​ចាប់​តាំង​ពី​ការ​ផ្លាស់​មក​ចូលរួម​នៅ Madrid នា​ឆ្នាំ ២០០៩។ Huesca គឺ​ជា​ក្រុម​ចុង​ក្រោយ ដែល Benzema បំបែក​បាន​នៅ​នាទី ៨៩ កាល​ពី​យប់មិញ​នេះ។

ធៀប​នឹង Lionel Messi គឺ​អាច​បំបែក​បាន​ត្រឹម ៣៧​ក្រុម​នៃ ៤០ ក្រុម​សរុប ដោយ​មិន​ទាន់​អាច​សម្រេច​ទី​លើ​ក្រុម Cadiz, Murcia និង Huesca ខណៈ Ronaldo ខ្វះ​មួយ​គឺ Leganes ដើម្បី​បង្គ្រប់​ក្រុម​ទាំង ៣៣ ដែល​ធ្លាប់​បាន​ជួប។ ប្រភព: FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT