Klopp ​ថា​បើ Liverpool ​ឈ្នះ​ពាន ​នោះ​វា​ជា​សំណាង​ធំ​សម្រាប់​ក្រុម​

លោក Jurgen Klopp ​ថា​ជា​សំណាង​ណាស់​ដែល​ក្រុម Liverpool ​ទទួល​បាន​៣​ពិន្ទុ​ពី​ក្រុម Spurs ​ក្នុង​ការ​ប្រកួត​យប់មិញ ត្បិត​អី​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ក្រុម​ភ្ញៀវ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក Klopp ​ក៏​និយាយ​ទៀត​ថា​ប្រសិន​បើ​ចប់​រដូវ​កាល​ក្រុម​ហង្ស​ក្រហម​មាន​ឱកាស​លើក​ពាន​លីគ​កំពូល​អង់គ្លេស​មែន ​នោះ​វា​គឺ​ជា​សំណាង​ធំ​ណាស់ ត្បិត​អី​ប្រកួត​ដូច​យប់មិញ ​ក៏​ពួកគេ​ទទួល​បាន​៣​ពិន្ទុ​ដែរ។ អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ក៏​លើក​ឡើង​ពី​ការ​លេង​របស់​ក្រុម​ដែរ​ថា ពួកគេ​លេង​បាន​ល្អ​នៅ​តង់​ទី​១ ប៉ុន្តែ​តង់​ទី​២​ពួកគេ​លេង​មិន​ល្អ​ឡើយ ​ទើប​ធ្វើ​ឱ្យ​ក្រុម​សឹង​តែ​បាត់បង់​ពិន្ទុ​ទៅ​ហើយ។

ជ័យជម្នះ​៣​ពិន្ទុ​បន្ថែម​នៅ​យប់មិញ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម Liverpool ​ឡើង​ទៅ​កំពូល​តារាង​វិញ​ហើយ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​ត្រឹម​តែ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ៕ប្រភប៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT