អ្នកចាត់ការ Zidane បានដាក់កូនប្រុសរបស់ខ្លួន Luca ឱ្យលេងកាលពីយប់មិញ ក្នុងជ័យជម្នះលើក្រុមHuesca ក្នុងលទ្ធផល ៣-២ ក្នុងក្របខណ្ឌ La Liga ។
ការដាក់កូនខ្លួនឯងឱ្យលេង ហើយក្រុមស្ទើរតែបរាជ័យទៅហើយនោះកាលពីយប់មិញ បានធ្វើឱ្យមានអ្នកគាំទ្រដាក់ចម្ងល់ជាខ្លាំងចំពោះការសម្រេចចិត្តរបស់លោក Zidane នេះ។ ដើម្បីប្រាប់ឱ្យអ្នកគាំទ្រលែងឆ្ងល់ទៀត អ្នកចាត់ការសញ្ជាតិបារាំងបានបញ្ជាក់ថាលោកចង់ឱ្យ Navas សម្រាកក្នុងការប្រកួតនេះហើយ ស្របពេលដែល Courtois របួសផងនោះ ទោះលោកសម្រេចចិត្តឱ្យ Luca មកចាប់តែម្ដង។
នេះជាជ័យជម្នះទី២ហើយសម្រាប់ក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Zidane។ យ៉ាងណាមិញ វាហាក់ដូចជាលែងមានន័យហើយសម្រាប់ក្រុមមួយនេះក្នុងការលេងបន្ដ ត្បិតអីពួកគេសឹងតែអស់ឱកាសប្រជែងពានរង្វាន់ជាមួយ Barcelona ដែលនាំមុខជាង១០ពិន្ទុទៅហើយ៕ប្រភព៖ Dailymail