ខ្សែប្រយុទ្ធ Mohamed Salah បានបញ្ជាក់ថាការបាន៣ពិន្ទុពីក្រុម Spurs កាលពីយប់មិញនេះ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុម Liverpool ដើម្បីប្រជែងពានរង្វាន់ជាមួយក្រុម Man City ។
ហង្សក្រហមបាន៣ពិន្ទុបន្ថែមកាលពីយប់មិញ ក្រោយពីយកឈ្នះលើក្រុម Spurs ២-១។ ជ័យជម្នះនេះ អ្នកគាំទ្រក្រុម Liverpool ត្រូវអរគុណដល់អ្នកចាំទី Lloris និង Alderweireld ដែលធ្វើឱ្យចូលទីខ្លួនឯង បង្កើតជាជ័យជម្នះឱ្យក្រុមរបស់លោក Klopp នេះ។ ចំពោះការឈ្នះប្រកួតនេះដែរ ខ្សែប្រយុទ្ធ Salah បាននិយាយថានេះជាការប្រកួតសំខាន់ណាស់ ហើយការបាន៣ពិន្ទុក៏ជារឿងសប្បាយចិត្តបំផុតដែរ។
កីឡាករអេហ្ស៊ីបបានបន្ថែមទៀតថា ច្រើនប្រកួតមកហើយដែលខ្លួនមិនអាចរកគ្រាប់បាល់បាន ប៉ុន្តែវាមិនមែនជារឿងសំខាន់ត្រូវខ្វាយខ្វល់ច្រើនឡើយ។ អ្វីដែលសំខាន់នោះគឺក្រុម Liverpool ទទួលបានជ័យជម្នះ និងមានឱកាសប្រជែងពានរង្វាន់បាន៕ប្រភព៖ Dailymail