ជំនួបរវាងហង្សក្រហម Liverpool និងមាន់ខ្នាយមាស Tottenham ត្រូវបានបញ្ចប់ បន្ទាប់ពីម្ចាស់ផ្ទះបានយកឈ្នះទៅលើក្រុមភ្ញៀវនៅលទ្ធផល ២-១។ បីពិន្ទុដ៏មានតម្លៃបានជួយឲ្យក្រុមម្ចាស់ដី Anfield បន្ថែមគម្លាត ២ ពិន្ទុទាញទម្លាក់ City ពីកំពូលតារាង Premier League បណ្តោះអាសន្ន។
នៅនាទី ១៦ ខ្សែប្រយុទ្ធ Roberto Firmino ជាអ្នករកបានគ្រាប់បាល់បើកឆាក បន្ទាប់ពីទទួលបានការ Assist ដ៏ល្អពីមិត្តរួមក្រុម Robertson។ ប៉ុន្តែឈានដល់តង់ទីពីរនាទី ៧០ ខ្សែបម្រើ Lucas Moura ក៏សងបានមួយគ្រាប់តាមស្មើ ហើយរក្សាលទ្ធផលកៀកដល់ចុងម៉ោង ប៉ុន្តែជាការភ្លាត់ស្នៀតខ្សែការពារ Toby Alderweireld របស់មាន់ខ្នាយមាសក៏បង្កើតបាល់ Own-Goal ជួយឲ្យហង្សយកបាន ៣ ពិន្ទុយ៉ាងងាយ។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=bpHA_1LqA4U
បញ្ជាក់ថាប្រកួតបន្ទាប់របស់ Liverpool នឹងត្រូវបំពេញភារកិច្ចនៅ Premier League ទល់ Southampton មួយប្រកួតបន្ថែមទៀតនាថ្ងៃទី ៦ មេសា មុនបើកឆាកប៉ះ Porto នាជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយនាថ្ងៃទី ១០ មេសាវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រនៅកីឡដ្ឋាន Anfield។