ក្រោយយកឈ្នះលើក្លឹប Deportivo Alaves នៅលទ្ធផល ៤-០ អ្នកចាត់ការក្លឹប At លោក Diego Simeone បានចេញសារព្រមានខ្លាំងៗលើក្លឹប Barcelona ថាការប្រកួតប្រជែងពាន LaLiga នារដូវកាល ២០១៨/១៩ នេះ នៅតែបន្តកើតមានដល់ទីបញ្ចប់។
បច្ចុប្បន្នមានគម្លាតដាច់គ្នា ១០ ពិន្ទុនៅតារាង LaLiga ក្រុមទាំងពីរក៏នឹងត្រូវប៉ះគ្នានាសប្តាហ៍ក្រោយ ដែលជាប្រកួតសំខាន់មួយសម្រាប់ក្រុមកាតាឡាន់មុនត្រូវតតាំងបិសាចក្រហម United នៅ Champions League វគ្គ ៨ ក្រុម។
ថ្លែងបញ្ជាក់ពីលោក Simeone បានមានប្រសាសន៍ថា៖ “ការជឿជាក់និងការដែលធ្វើឲ្យយើងបានជ័យជម្នះ គឺធ្វើឲ្យយើងរីករាយខ្លាំងបំផុត ដោយយើងមិនអាចមើលរំលងសូម្បីតែមួយពិន្ទុនៅ LaLiga ដោយការប្រកួតប្រជែងកំពុងជាប់ក្នុងចិត្តរបស់យើង ហើយនឹងបន្តបែបនេះសម្រាប់ពាន LaLiga ដល់ដង្ហើមចុងក្រោយ”។ ប្រភព: 9SportPro