Rivaldo៖ “ចាយ ២៨០ លាន​យក Mbappe ខុស​ហើយ តែ Madrid គួរ​យក​ម្នាក់​នេះ​វិញ”

អតីត​ជើង​ចាស់​របស់​ក្លឹប Barcelona លោក Rivaldo បាន​ចេញ​មុខ​បង្ហាញ​ការ​យល់​ឃើញ​ជុំវិញ​ចចាមអារ៉ាម​ថា​ក្លឹប Real Madrid ​ចង់​ចំណាយ​ជិត ៣០០ លាន​យក Kylian Mbappe មក​ទឹក​​ដី​អេស្ប៉ាញ គឺ​ជា​រឿង​មិន​សមស្រប​ទាំង​ស្រុង ពោល​គឺ​ជា​ទំហំ​ថវិកា​ដ៏​ធំ​មួយ ដែល​ក្លឹប​គួរ​តែ​ពិចារណា​លើ​បេក្ខភាព​ដទៃ​ទៀត​វិញ។

ថ្លែង​ប្រាប់​សារព័ត៌មាន Betfair លោក​បាន​និយាយ​ថា៖ “តាមគំនិត​របស់​ខ្ញុំ ការ​ចាយ​លុយ ២៨០ លាន​អឺរ៉ូ​សម្រាប់​កីឡាករ​ម្នាក់​គឺ​វា​ច្រើន​ជ្រុល ដោយ​សូម្បី​តែ Messi, Ronaldo ឬ Neymar ក៏​មិន​ថ្លៃ​ដល់​ប៉ុណ្ណឹង​ដែរ”។

សង្កត់​ធ្ងន់​ក្នុង​ន័យ​ជំរុញ​ឲ្យ​ Madrid រើស​យក​កីឡាករ​របស់ Chelsea លោក​បន្ថែម៖ “Hazard គឺ​សក្តិសម​បំផុត​សម្រាប់​ការ​ចុះ​ហត្ថលេខា​ឲ្យ Real Madrid ​ដោយ​មិន​ត្រឹម​តែ​ពាក់ព័ន្ធ​នឹង​ទេពកោសល្យ​ក្នុង​នាម​ជា​កីឡាករ តែ​ក៏​សក្តិសម​ទាំង​នាម​ជា​អ្នក​ដឹកនាំ​ក្រុម”។ ប្រភព:Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT