ជើងខ្លាំង ឡុង សំណាង បានក្លាយជាម្ចាស់ខ្សែក្រវាត់ Zorus ទម្ងន់ ៦៣,៥ គីឡូក្រាម បន្ទាប់ពីបំបាក់អ្នកលេងគុនថៃ Phitsayfa ដោយពិន្ទុ ៥-០ មុននេះបន្តិចនៅទូរទស្សន៍ CTN។ ជាមួយការឈ្នះនេះ សំណាង ទទួលបានប្រាក់រង្វាន់២៤លានរៀល សម្រាប់ទៅជួយដោះបំណុលម្តាយ។
ការប្រកួតនេះ សំណាង នាំមុខដាច់ទាំងក្បាច់ដៃ ពិសេសគឺការចាក់ជង្គង់លឿនៗ ខណៈថៃវិញពុំមានក្បាច់គ្រោះថ្នាក់ខ្លាំងឡើយ។ ចំណុចប្រៀបនេះហើយ ដែលចៅក្រមផ្តល់ពិន្ទុឯកច្ឆ័ន្តតែម្តង។
សំណាង បានគ្រងខ្សែក្រវ៉ាត់ទី២ក្នុងអាជីពខ្លួន ដោយលើកនេះទទួលបានប្រាក់រង្វាន់ច្រើនជាងមុន ពោលគឺដល់ទៅ២៤លានរៀល។ សាម៉ីខ្លួនទម្លាយថា នឹងយកទៅជួយម្តាយសម្រាលបំណុលគេខ្លះ។
https://www.youtube.com/watch?v=gnsx5M7mOtE