គូជក់ចិត្តនៅយប់ម៉ោង១០:៣០នាទីនេះ គឺក្រុម Liverpool នឹងត្រូវតតាំងជាមួយក្រុម Spurs ដណ្ដើមយក៣ពិន្ទុបន្ថែមនាការប្រកួតលីគកំពូលអង់គ្លេស។មុនការប្រកួតនេះចាប់ផ្ដើមដែរ លោក Pochettino អ្នកចាត់ការក្រុម Spurs បានព្រមានទៅអ្នកគាំទ្ររបស់ហង្សក្រហមថាមិនត្រូវឱ្យមានការរើសអើងជាតិសាសន៍កើតឡើងឡើយ។ ប្រសិនបើកើតមានក្នុងការប្រកួតនេះមែន លោកនឹងប្រាប់ឱ្យកូនក្រុមដើរចេញពីទីលានតែម្ដង។ ការបញ្ជាក់បែបនេះ គឺក្រោយពីកើតមានការរើសអើង ជាតិសាសន៍កើតឡើងញឹកញាប់ពេក។
លោក Pochettino បានបញ្ជាក់ថាបាល់ទាត់គ្មានទេ ការរើសអើងជាតិសាសន៍។ អ្នកអាចចាញ់ការប្រកួត ឈ្នះការប្រកួតបាន ប៉ុន្តែមិនអាចមានការរើសអើងគ្នាបានឡើយ។ គ្មានអ្វីដែលមានតម្លៃជាងការឱ្យតម្លៃគ្នាទៅវិញទៅមកឡើយ បើទោះជាអ្នកជាជនជាតិណាក៏ដោយ៕