ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Watford ក្នុងលទ្ធផល ២-១ នាការប្រកួតលីកំពូលអង់គ្លេស។ជ័យជម្នះបាន៣ពិន្ទុបន្ថែមនៅយប់មិញនេះដែរ ធ្វើបានសម្រេចដោយកីឡាករ Rashford ១គ្រាប់និង Martial ១គ្រាប់។ ខណៈដែល១គ្រាប់របស់ Watford វិញ ធ្វើបានដោយ Abdoulaye Doucoure នៅចុងម៉ោងទៅហើយ។ ក្រោយប្រកួតនេះទៅ ក្រុម Man Utd ក៏បានឡើងទៅលេខ៤ក្នុងតារាងបណ្ដោះអាសន្នសិនដែរ ដោយចាំមើលក្រុម Arsenal ប្រកួតសិនទៀត។
និយាយពីទម្រង់លេងនៅយប់មិញនេះ លោក Solskjaer អ្នកចាត់ការក្រុមបិសាចក្រហម ដែលទើបទទួលបានកុងត្រាផ្លូវការ៣ឆ្នាំបាននិយាយដែរថាក្រុមលេងមិនទាន់បានល្អឡើយ។ ខណៈដែលក្រុមភ្ញៀវវិញ ជាអ្នកគ្រប់គ្រងការប្រកួតច្រើន ប៉ុន្តែពួកគេមិនមានសំណាងឈ្នះប៉ុណ្ណោះ។ ក្រុម Man Utd លេងហាក់ដូចជាមិនទាន់យល់ចិត្តគ្នា ពួកគេមិនទាន់អស់អាល័យក្នុងការសម្រាកនៅឡើយ៕