ក្រោយពីបរាជ័យក្រោមថ្វីជើង Crystal Palace ក្នុងលទ្ធផល ២-០ បានធ្វើឱ្យក្រុម Huddersfield ធ្លាក់ចេញពីក្របខណ្ឌ Premier League ហើយ។បើទោះជានៅសល់ដល់៦ប្រកួតទៀតទើបចប់លីគក៏ដោយ ក៏ក្រុម Huddersfield ដែលស្ថិតនៅបាតតារាងតាំងពីចុងឆ្នាំ២០១៨មកនោះ ធ្លាក់ចេញដោយស្វ័យប្រវត្តិទៅហើយដែរ។ លោក Jan Siewert អ្នកចាត់ការនិងជាម្ចាស់ក្លឹបនេះផ្ទាល់ក៏បាននិយាយដែរថានេះជាបទពិសោធមួយសម្រាប់ក្រុម Huddersfield ដើម្បីរៀនសូត្រ និងកែលម្អឡើងវិញនារដូវកាលក្រោយៗទៀត។ ធ្លាក់ចេញនៅរដូវកាលនេះ ប៉ុន្តែក្រុម Huddersfield នៅតែមានឱកាសឡើងមកវិញបានដដែលនៅរដូវកាលក្រោយ។
ជាមួយគ្នានេះដែរ កីឡាករ Christopher Schindler ដែលជាប្រធានក្រុមខាងលើថាខ្លួនបច្ចុប្បន្នហាក់ដូចជាគ្មានអ្វីទាំងអស់ នៅពេលមិនអាចជួយក្រុមឱ្យរក្សាខ្លួននៅលីគបន្ដបាន។ ការធ្លាក់ចេញនេះ គឺបញ្ជាក់បានយ៉ាងច្បាស់ថាក្រុម Huddersfield នៅមិនទាន់ល្អគ្រប់គ្រាន់ក្នុងការលេងនៅលីគល្អបំផុតនៅលើលោកឡើយ៕