លោក Zidane អ្នកចាត់ការក្រុម Real Madrid បានបញ្ជាក់យ៉ាងច្បាស់ថាលោកពិតជាពេញចិត្តខ្សែបម្រើ Pogba មែន ព្រោះរូបគេជាកីឡាករល្អម្នាក់នាពេលបច្ចុប្បន្ននេះ។មួយរយៈចុងក្រោយនេះ ដំណឹងក្រុម Real Madrid ចង់បានកីឡាករនេះ កីឡាករនោះ មានឡើងច្រើនមែនទែន ដែលធ្វើឱ្យអ្នកគាំទ្រពិតជាពិបាកនឹងជឿទុកចិត្តខ្លាំងណាស់។ ដោយក្នុងនោះដែរ ក៏មានកីឡាករ Pogba ម្នាក់ផងដែរ ដែលត្រូវបានគេចុះផ្សាយថាក្រុមអធិរាជស ទាក់ទង២ដងមកហើយ។
ជាមួយគ្នានោះដែរ លោក Zidane បាននិយាយដែរថា៖ ខ្ញុំចូលចិត្ត Pogba ខ្លាំងណាស់។ ប្រសិនបើការងាររបស់គាត់អស់នៅ United ហើយ ហេតុអ្វីយើងមិនអាចយកគាត់មកលេងឱ្យ Real Madrid បាននោះ។ គាត់ជាខ្សែបម្រើម្នាក់ដែលអាចលេងបានទាំងការពារផង និងជួយប្រយុទ្ធបានផង។ គាត់ដឹងថាត្រូវធ្វើយ៉ាងណានៅលើទីលាន៕