Messi ​ស៊ុត​២​គ្រាប់​ជួយ Barcelona ​បន្ដ​ឈ្នះ​នៅ​លីគ​អេស្ប៉ាញ

ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Espanyol ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ La Liga ​របស់​អេស្ប៉ាញ។គេ​នៅ​ចាំ​បាន​ថា Messi ​បាន​រង​របួស​កាល​ពី​លេង​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​កន្លង​ទៅ ដែល​តម្រូវ​ឱ្យ​រូបគេ​ត្រលប់​មក​ក្លឹប Barcelona ​វិញ​ភ្លាម​ៗ​តែ​ម្ដង ​ក្រោយ​លេង​បាន​១​ប្រកួត​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ក្រោយ​ពី​សម្រាក​ព្យាបាល​មួយ​រយៈ​មក​នេះ នៅ​យប់មិញ​រូបគេ​អាច​ចូល​លេង​បាន​វិញ​ហើយ ​ថែម​ទាំង​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​រក​បាន​៣​ពិន្ទុ​បន្ថែម​ផង​ដែរ។

រក​បាន​២​គ្រាប់​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​នាំ​មុខ​ដាច់​ពិន្ទុ​ទៅ​ហើយ​ក្នុង​តារាង La Liga ​។ មួយ​វិញ​ទៀត ​វា​ក៏​ជា​គ្រាប់​បាល់​បង្គ្រប់​ឱ្យ Messi ​ក្លាយ​ជា​កីឡាករ​ដំបូង​រក​បាន​៤០​គ្រាប់​ក្នុង​១០​រដូវ​កាល​ជាប់​ៗ​គ្នា​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT