ពេជ អូវែន​ ចង់ឈ្នះយុវជនបាទី ស្តារមុខមាត់ឲ្យភ្នំពេញក្រោន

កីឡាករកូនខ្មែរ បារាំង ពេជ អូវែន ដែលទើបតែបានបង្ហាញខ្លួនជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះបានសម្តែងអារម្មណ៍រីករាយក្រោយពីបានចូលលេងជាមួយក្រុមក្នុងការប្រកួតដំបូងជាមួយក្រុមបឹងកេត ហើយរូបគេក៏ប្តេជ្ញាចិត្តបន្ថែមទៀតថានឹងធ្វើយ៉ាងណាលេងឲ្យបានល្អ ដើម្បីទាក់ចិត្តគ្រូបង្វឹកលោក Leonardo ។

អូវែនបាននិយាយថា៖ « ខ្ញុំនៅក្មេង ខ្ញុំត្រូវការពេលវេលាដើម្បីរៀនសូត្របន្ថែមទៀត ខ្ញុំត្រូវតែមានភាពអត់ធ្មត់ធ្វើការហ្វឹកហាត់ឲ្យបានខ្លាំងដើម្បីឱកាសរបស់ខ្ញុំក្នុងការប្រកួតបន្តបន្ទាប់ ។ ខ្ញុំគិតថាអ្វីដែលពិបាកបំផុតនោះគឺការសម្របខ្លួនជាមួយនឹងអាកាសធាតុដ៏ក្តៅនៅទីនេះ ហើយមួយវិញទៀតនោះគឺការសម្របខ្លួនទៅតាមការលេងរបស់ក្រុម ដើម្បីឲ្យក្រុមរបស់យើងកាន់តែមានគុណភាពបន្ថែមទៀតក្នុងការលេងនៅលីគកំពូលកម្ពុជា » ។

កីឡាករវ័យ២០ឆ្នាំរូបនេះបានបន្ថែមទៀតថា៖​ « អ្វីដែលខ្ញុំចាប់អារម្មណ៍មុនគេចំពោះលីគកំពូលកម្ពុជានោះគឺខ្ញុំសប្បាយចិត្តដែលបានលេងក្នុងការប្រកួតដំបូង បើទោះបីជាតែប៉ុន្មាននាទីក៏ដោយ មួយវិញទៀតការប្រកួតនោះគឺបានលទ្ធផលមិនល្អនោះទេ ព្រោះយើងលេងជាមួយក្រុមដែលខ្លាំងដែលធ្វើឲ្យការប្រកួតកាន់តែតឹងតែងមួយកម្រិតទៀត ។ ខ្ញុំនៅអង្គុយកៅអីបំរុងព្រោះខ្ញុំដឹងច្បាស់ថា ខ្ញុំនៅមិនទាន់ល្អ១០០%ក្នុងការចូលលេងនោះទេ ប៉ុន្តែខ្ញុំត្រូវតែព្យាយាមហ្វឹកហាត់ឲ្យបានខ្លាំងជារៀងរាល់ថ្ងៃ ដើម្បីមានការអភិវឌ្ឍកាន់តែលឿនក្នុងការជួយក្រុមរបស់យើងនាពេលឆាប់ៗនេះ » ។

គួររំលឹកផងដែរថាសម្រាប់ការប្រកួតលីគកំពូលកម្ពុជានៅសប្តាហ៍ទី២នេះក្រុមភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតជាមួយក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ នៅថ្ងៃអាទិត្យ ទី៣១ នាវេលាម៉ោង៣:៣០ ៕

  • ពេជ អូវែន​ ចង់ឈ្នះយុវជនបាទី ស្តារមុខមាត់ឲ្យភ្នំពេញក្រោន