អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះលើកដំបូងក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណរ៉ា

ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្គាល់៣ពិន្ទុជាលើកដំបូង ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណរ៉ា នៅលីគកំពូលកម្ពុជា ក្នុងជំនួបតទល់អាស៊ីអឺរ៉ុប នាមុននេះបន្តិចនៅក្នុងដីកីឡដ្ឋាន EDC របស់ខ្លួន។

ក្រុមប៉ូលីសធ្វើបានយ៉ាងល្អ ដោយនាំមុខមុន ៣-០នាវគ្គទី១ ប៉ុន្តែឈានដល់វគ្គទី២ក្រុមភ្ញៀវបានតាមពីក្រោយវិញ២គ្រាប់។ ប៉ុន្តែយ៉ាងណា លទ្ធផលនេះរក្សារហូតចប់ការប្រកួត។

នេះជា៣ពិន្ទុលើកដំបូង បន្ទាប់ពីកាលជំនួបបើកឆាកលីគ ក្រុមលោក ប្រាក់ សុវណ្ណរ៉ា បានចាញ់ព្រះខ័នរាជស្វាយរៀង ២-០ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT