លោក Pep Guardiola បញ្ជាក់ថាវាជារឿងល្អបំផុតប្រសិនបើឆ្នាំនេះក្រុម Manchester City អាចលើកពានបាន៤ក្នុង១រដូវកាល។
លោក Pep បញ្ជាក់ថាលោកបានប្រាប់ទៅកូនក្រុមឱ្យប្រឹងប្រែងនារដូវកាលនេះដើម្បីអាចបង្កើតប្រវត្តិសាស្ត្របាន លើកពានរង្វាន់៤ក្នុង១រដូវកាល។ អ្នកចាត់ការដែលដឹកនាំក្រុម FC Barcelona ១២ខែ លើកពានដល់៦នោះ បាននិយាយដូច្នេះទៀតថា៖ “ឥឡូវនេះ យើងកំពុងលេងដើម្បីការជប់លៀងដ៏ធំមួយ។ វាជាបទពិសោធដែលគួរឱ្យអស្ចារ្យណាស់ បើឈ្នះពានបាន៤ក្នុង១រដូវកាលមែន ព្រោះមានតែលោក Sir Alex មួយគត់ដែល១រដូវកាលឈ្នះពានបានត្រឹមតែ៣ប៉ុណ្ណោះ”។
ក្រុមនៅអង់គ្លេសមានតែ Celtic ១ប៉ុណ្ណោះដែលធ្លាប់ឈ្នះពានបាន៤ក្នុង១រដូវកាល។ ដោយគ្រានោះកើតឡើងតាំងពីឆ្នាំ១៩៦៨មកម្ល៉េះ។ ស្របពេលបច្ចុប្បន្ននេះ ក្រុម Man City លើកពាន League Cup ១ហើយ ប៉ុន្តែកំពុងលេង៣ពានផ្សេងទៀតគឺ FA Cup , Premier League និង UEFA Champions League ៕ប្រភព៖ Dailymail