ក្រុម Manchester United កំពុងចរចាជាមួយកីឡាករ Marcos Rashford ដើម្បីបន្ដកុងត្រា៥ឆ្នាំឱ្យខ្សែប្រយុទ្ធនេះនៅបន្ដ ជាមួយតម្លៃពលកម្ម ១៥០ ០០០ផោនក្នុង១សប្ដាហ៍។
កុងត្រាចាស់របស់ Rashford នឹងអស់នារដូវកាលក្រោយនេះហើយ ស្របពេល Man Utd កំពុងរៀបចំដើម្បីបន្ដកុងត្រាដល់យុវជនរបស់ខ្លួនទៀត។ គេដឹងថាកុងត្រាថ្មីនោះ នឹងមានរយៈពេល៥ឆ្នាំបន្ដ ហើយនឹងផ្ដល់ឱ្យប្រាក់ពលកម្មរបស់ Rashford ឡើងគុណនឹងពីរឯណោះ។ ការចង់បន្ដកុងត្រានិងតំឡើងតម្លៃពលកម្មនេះ គឺដោយសារតែកីឡាករវ័យ២១ឆ្នាំ បានបង្ហាញសមត្ថភាពល្អមែនទែនជួយក្រុមឱ្យទទួលបានជោគជ័យជាបន្ដបន្ទាប់ក្នុងការប្រកួត។
ជាក់ស្ដែងលោក Solskjaer ដែលជាអ្នកចាត់ការក្រុម Man Utd ផ្ទាល់ក៏ពេញចិត្តទៅនឹងការលេងរបស់ Rashford ខ្លាំងដែរ។ បើមិនមានអ្វីប្រែប្រួលទេ ការចុះកុងត្រាថ្មីនឹងមានឡើងក្នុងពេលឆាប់ៗនេះ។ ដើម្បីធ្វើយ៉ាងណាកុំឱ្យក្លឹបដទៃដែលចង់បានខ្សែប្រយុទ្ធរូបនេះដែរ មានឱកាសទាក់ទងបាន៕ប្រភព៖ Dailymail