Klopp ​៖ រឿង​សំខាន់​សម្រាប់​ Liverpool ​គឺ​បាន​នៅ Top4 ​

លោក Jurgen Klopp ​បាន​ប្រាប់​ថា​រឿង​សំខាន់​សម្រាប់​ក្រុម Liverpool ​គឺ​បាន​លេង​នៅ UEFA Champions League នា​រដូវ​កាល​ក្រោយ ​ប្រសិន​បើ​មិន​អាច​ឈ្នះ​ពាន​លីគ​ទេ​នោះ ត្រឹម Top4 ​ក៏​បាន​ដែរ​។

លោក Klopp ​បាន​និយាយ​មុន​ការ​ប្រកួត​ទល់​ក្រុម Spurs ​នា​ថ្ងៃ​ស្អែក​នេះ​ថា​៖ “ប្រសិន​បើ​យើង​អាច​លេង​ពាន​រង្វាន់ UEFA Champions League ​៣​រដូវ​កាល​ជាប់​គ្នា វា​គឺ​ជា​រឿង​ធំ​ហើយ។ វា​ជា​រឿង​សំខាន់​សម្រាប់​ក្លឹប​នេះ។ ​យើង​ត្រូវ​ការ​លុយ​ដើម្បី​ធ្វើ​រឿង​ជា​ច្រើន​ទៀត។ ហើយ​ការ​បាន​លេង UCL ​គឺ​ជា​រឿង​ល្អ​បំផុត។ ​នា​រដូវ​កាល​នេះ ​យើង​ធ្វើ​បាន​យ៉ាង​ល្អ ឆ្លង​កាត់ Napoli , Bayern Munich ​គឺ​ជា​ជោគជ័យ​ធំ​មួយ​សម្រាប់​ក្រុម”។

ក្រុម Liverpool ​ខកខាន​លើក​ពាន​រង្វាន់ English Premier League ​ជាង​២០​ឆ្នាំ​មក​ហើយ។ អ្នក​គាំទ្រ​រំពឹង​ថា​នៅ​ពេល​ណា​មួយ ពួកគេ​នឹង​មាន​ឱកាស​បាន​ស្គាល់​ពាន​នេះ​វិញ ​ដែល​ជា​គោលដៅ​ធំ​សម្រាប់​អ្នក​គាំទ្រ។ ​ជាក់​ស្ដែង​រដូវ​កាល​នេះ ពួកគេ​កំពុង​មាន​ឱកាស​ហើយ ប្រសិន​ណា​បើ​អាច​ឈ្នះ​ការ​ប្រកួត​ទាំង​អស់​នៅ​សល់​បាន៕ប្រភព៖ Dailymail

  • Klopp ​៖ រឿង​សំខាន់​សម្រាប់​ Liverpool ​គឺ​បាន​នៅ Top4 ​