ខ្សែប្រយុទ្ធ Lionel Messi បានបង្ហើបអារម្មណ៍របស់ខ្លួនថាកំពុងនឹក Cristiano Ronaldo គ្រាដែលពួកគេប្រកួតប្រជែងគ្នាខ្លាំងនៅ La Liga ។
Ronaldo បានចាកចេញពី Real Madrid ដើម្បីចូលរួមជាមួយក្រុម Juventus កាលពីរដូវកាលមុន ក្នុងតម្លៃខ្លួន១០០លានផោន។ ការចាកចេញនេះដែរ បានធ្វើឱ្យក្របខណ្ឌ La Liga របស់អេស្ប៉ាញហាក់ដូចជាបាត់បង់ប្រជាប្រិយភាពបន្តិច ហើយការប្រកួតប្រជែងក៏មិនមានខ្លាំងដែរ។ ជាពិសេសកីឡាកររកគ្រាប់បាល់បានច្រើនជាងគេដូច Messi ជាដើម។
ទន្ទឹមនឹងរឿងនេះដែរ Messi បាននិយាយដែរថា៖ “ខ្ញុំនឹក Cristiano បើទោះជាពេលគេលើកពានពិបាកក្នុងចិត្តមែន ប៉ុន្តែគាត់បានផ្ដល់ឱ្យ La Liga មានការប្រកួតប្រជែងខ្ពស់។ Juventus ជាបេក្ខភាពមួយដែលអាចឈ្នះ Champions League នារដូវកាលនេះ បន្ទាប់ពី Cristiano បានទៅចូលរួម។ ដូចប្រកួតទល់ AT Madrid ស្រាប់ ដែលបានបញ្ជាក់យ៉ាងច្បាស់”៕ប្រភព៖ Dailymail