យុវជនបាទីដកខ្លួនពីពានសម្ដេច ដោយសាររវល់សិក្សាចំណេះទូទៅ

ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានសម្រេចដកខ្លួនពីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងពីលោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC។

លេខាធិការប្រតិបត្តិដដែលឲ្យដឹងថា ការសម្រេចមិនចូលរួមនេះដោយសារមមាញឹកនឹងការសិក្សាផង និងការប្រកួតក្របខណ្ឌ Metfone Cambodian League រៀងរាល់ចុងសប្ដាហ៍ផង ដែលធ្វើឲ្យប៉ះពាល់ខ្លះៗដល់ការសិក្សា។

លោក ឆាំង ពិសិដ្ឋ លម្អិត ៖”បាទីដកខ្លួនអត់ចូលលេង ដោយសារធ្វើការខ្លាំងនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យហើយ អ៊ីចឹងបើលេងពាក់កណ្ដាលសប្ដាហ៍ទៀតនាំពិបាកប៉ះពាល់ដល់ការសិក្សាររបស់ក្មេង។ អីចឹងលេងតែក្នុងលីគ ទប់ទល់តែជើងខ្លាំងក្នុងលីគហ្នឹងគឺគ្រប់គាន់ហើយ”។

ដូច្នេះ ក្លិបនៅក្របខណ្ឌ MCL ដែលត្រូវចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ នឹងថយចុះមកត្រឹមចំនួន១៣វិញ ហើយក្រុមឡើងពីពានរង្វាន់ថ្នាក់ខេត្ត នឹងកើនចំនួន០៣ក្រុម៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT